ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង
ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំស្តីពីការផ្ទេរសិទ្ធិកាន់កាប់
និងប្រើប្រាស់លើទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងវិធាន
និងនីតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ
ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជូនដល់មន្ទីរ អង្គភាព
និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន, លោក
នូ សុបញ្ញា ប្រតិភូតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, លោក
ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ
អង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញជាច្រើនរូបផងដែរ។
សូមអរគុណ!